ឧកញ៉ា គីម ហ៊ាង ថ្លែងអំណរគុណថៅកែដេប៉ូចែកចាយប្រ៊េន MISS ដែល​ទិញ​វីឡា​ឃ្វីន នៅបុរី វិមានសំណាង

  • chhengchanty6@gmail.com by chhengchanty6@gmail.com
  • 11 months ago
  • Real Estate
  • 0

លោកឧកញ៉ាបណ្ឌិត​ គីម ហ៊ាង អគ្គនាយក បុរី វិមានសំណាង ​​បាន​ថ្លែង​អំណរគុណ​លោកស្រី សៀង វណ្ណា (VAN NA)​ ថៅកែដេប៉ូចែកចាយស្តុកធំប្រ៊េន MISS សាខាខណ្ឌព្រែកព្នៅ និងស្វាមី លោក សុខ វីរៈ ​​ដែល​បាន​គាំទ្រ និង​ទិញ​វីឡា​ប្រណិត ប្រភេទ​វីឡាឃ្វីន​ ​​​​នៅ​បុរី​លំដាប់អភិជន វិមានសំណាង កាល​ពី​ពេល​ថ្មីៗ​​កន្លង​ទៅ​នេះ។

ឧកញ៉ាបណ្ឌិត​ គីម ហ៊ាង ស្ថាបនិកបុរី វិមានសំណាង ​​​បាន​​បង្ហាញ​សារ​ថ្លែង​អំណរគុណ លោកស្រី សៀង វណ្ណា ដែល​បាន​ទិញ​វីឡាឃ្វីន ជាមួយ​នឹង​ដីធំ​ទូលាយ​ និង​ស្ថិត​នៅ​កែង​ផ្លូវ ​យ៉ាង​ដូច្នេះ​ថា៖ “ខ្ញុំបាទសូមថ្លែងអំណរគុណ​ច្រើន​ចំពោះ VAN NA ថៅកែដេប៉ូចែកចាយស្តុកធំប្រ៊េន MISS ចំពោះការគាំទ្រ និងទិញវីឡា នៅបុរី វិមាន​សំណាង។ សូមអ្នកនាង និងក្រុមគ្រួសារ​មានសុខភាពល្អ សុភមង្គលក្នុងគ្រួសារ និងជោគជ័យគ្រប់ភារកិច្ច”។

សូម​ជម្រាប​ថា បុរី វិមានសំណាង របស់លោកឧកញ៉ា បណ្ឌិត គីម ហ៊ាង និងលោកជំទាវឧកញ៉ា គង់ សំណាង ជាបុរី លំដាប់ អភិជន ដែលមានម៉ូដផ្ទះវីឡា ៣ប្រភេទគឺ វីឡាឃីង វីឡាឃ្វីន និងវីឡាព្រីន។ បុរី វិមានសំណាង ស្ថិតនៅ​ខាង​ជើងក្រសួងដែនដី ២៥០០ម៉ែត្រ សាងសង់លើដី ២៥ហិកតា ជាវីឡាព្រីន បែបក្លាសិក វីឡាឃ្វីន បែបក្លាសិក និងជាវីឡាឃីង បែបក្លាសិក ឬបែបបារាំង ដែលចំណាយថ្លៃសាង សង់ច្រើនជាង និងប្រណិតជាង​ការសាងសង់​វីឡាបែបទំនើបនានា។ បុរី មានសួនច្បារ កន្លែងហាត់ប្រាណ កន្លែងលេង កីឡា ផ្លូវ ធំ ដើមឈើ​ច្រើន និងព្រែក​ធម្មជាតិ ស្មើជិត ៤០% នៃផ្ទៃដីសរុប ដែលសាកសមបំផុត សម្រាប់ គ្រួសារ អភិជន កម្ពុជាស្នាក់​នៅប្រចាំថ្ងៃ៕

 

 

Join The Discussion

Compare listings

Compare